The Official Site for Cambodia Community, Khmer people
ភ្នំពេញ: ការទទួលទានប្រចាំថ្ងៃ មានអាហារមួយចំនួនពេលគួបផ្សំជាមួយគ្នានឹងបង្កគ្រោះថ្នាក់ចំពោះ សុខភាពទៅវិញ ។ ខាងក្រោមនេះជាអាហារខ្លះៗដែលយើងគួរចៀសវាងប្រើប្រាស់រួមគ្នា ។
១.ស្រានិងតែ
មនុស្សមួយចំនួនក្រោយពេលផឹកស្រា បែរជាគិតថាផឹកទឹកតែច្រើនអាចជួយបន្សាបស្រាបាន ប៉ុន្តែជាក់ស្តែង វាបែរជាធ្វើឱ្យសរីរាង្គអន្ទះអន្ទែងថែមតែប៉ុណ្ណោះ ។ នៅក្នុងតែ ក៏មានផ្ទុកកាហ្វេអ៊ីនដូចកាហ្វេដែរ ដូច្នេះពេលគួបផ្សំជាមួយស្រានឹងផ្តល់ផលអាក្រក់ទៅវិញ មិនតែប៉ុណ្ណោះថែមទាំងបង្កើនភាពស្រវឹង ធ្វើឱ្យអ្នកឈឺក្បាលទ្រាំមិនបាន ។
២.ត្រីស្រស់និងស្រា
វីតាមីន D មានច្រើននៅក្នុងត្រី, ថ្លើមត្រី, ប្រេងថ្លើមត្រី ... ពេលទទួលទានត្រីជាមួយស្រា នឹងបន្ថយអប្បបរមាការស្រូបយកវីតាមីន D យ៉ាងច្រើន ។ ប្រសិនមិនដឹងរបៀបទទួលទានរវាងត្រីនិងស្រា នឹងធ្វើឱ្យបាត់បង់យ៉ាងច្រើនសារជាតិជីវជាតិមាននៅក្នុងត្រី ។
៣.បង្គានិងវីតាមីន C
បង្គា, ក្តាម និងពពួកអាហារផ្សេងៗទៀត មានផ្ទុកសារជាតិចម្រុះ asen pentavalent ។ ពេលទទួលទានអាហារទាំងនេះរួមនឹងការផឹកវីតាមីន C សូម្បីតែវីតាមីន C មាននៅក្នុងអាហារ ឬផ្លែឈើ សុទ្ធតែមិនល្អប្រសើរ ។ ព្រោះវីតាមីន C នឹងធ្វើឱ្យប្រែប្រួល asen បង្កជាជាតិពុលខ្ពស់ និងគ្រោះថ្នាក់ ។ ការទទួលទានរបៀបនេះយូរអង្វែងអាចបណ្តាលឱ្យពុល, ថយចុះអង្គបដិបក្ខក្នុងសរីរាង្គ ។
៤.យិនស៊ិននិងពពួកមើមស្ពៃ, គ្រឿងសមុទ្រ
ពេលផឹកយិនស៊ិន គួរតមទទួលទានពពួកមើមស្ពៃទាំងអស់(ក្រហម,ស, បៃតង...) និងគ្រឿងសមុទ្រ ។ តាមវេជ្ជសាស្ត្របុរាណ មើមស្ពៃ និងគ្រឿង សមុទ្រ ជាអាហារប្រឆាំងជាមួយយិនស៊ិន បង្កគ្រោះថ្នាក់ឱ្យអ្នកប្រើប្រាស់ ។
៥.ថ្លើមសត្វ និងពពួកបន្លែសម្បូរវីតាមីន C
មិនត្រូវឆាចម្អិនថ្លើមសត្វជាមួយបន្លែ ផ្លែឈើមានវីតាមីន C ច្រើន ហើយក៏មិនគួរប្រើប្រាស់បន្លែផ្លែឈើទាំងនេះក្រោយពេលទទួលទានម្ហូប ថ្លើមសត្វ ។ មូលហេតុ គឺក្នុងថ្លើមសត្វបរិមាណដែក ស្ពាន់ និងអង្គធាតុលោហៈផ្សេងៗទៀតខ្ពស់គួរសម ។ ពពួក ion លោហៈងាយធ្វើឱ្យវីតាមីន C ត្រូវអុកស៊ីតកម្ម និងបាត់អស់ប្រសិទ្ធភាព ។ ឧទាហរណ៍ដូចជាសណ្តែកបណ្តុះនិងថ្លើមជ្រូក ។
ពួកអ្នកវិទ្យាសាស្ត្រវិភាគ១០០ ក្រាមថ្លើមជ្រូកឃើញមាន ២,៥ មិល្លីក្រាមស្ពាន់ និងក្នុងសណ្តែកបណ្តុះមានវីតាមីន C ច្រើន ។
៦.ទឹកសណ្តែកសៀង និងស៊ុតមាន់
ទឹកសណ្តែក មានអង់ហ្ស៊ីម protidaza រារាំងពពួកប្រូតេអ៊ីនក្នុងស៊ុតមាន់ រារាំងការរំលាយអាហារ ធ្វើឱ្យហើមពោះ ។
៧.ឆៃថាវ និងពពួកផ្លែប៉ោម, ព័រ, ទំពាំងបាយជូរ
Ceton ស្ពាន់មានក្នុងពពួកផ្លែឈើនេះ ប្រតិកម្មជាមួយអាស៊ីត Ciarogen ស្ពាន់ធ័រក្នុងឆៃថាវ បណ្តាលឱ្យអ្នកទទួលទានត្រូវខ្សោយក្រពេញទីរ៉ូអ៊ីដ និងពកក ។
៨.សាច់ពពែ និងទឹកតែ, ឪឡឹក, ទឹកខ្មេះ
ទឹកខ្មេះផ្ទុកអាស៊ីត acetic ច្រើន សាច់ពពែសម្បូរដោយសារជាតិរំញោចជីវសាស្ត្រ និងប្រូតេអ៊ីន របស់ទាំងពីរនេះទទួលទានរួមគ្នានោះ អាស៊ីត actic នឹងបំផ្លាញសមាសធាតុជីវជាតិរបស់សាច់ពពែ ។ ប្រសិនទទួលទានសាច់ពពែរួមនឹងការផឹកទឹកតែភ្លាមនោះ សារជាតិអាស៊ីត tanic ក្នុងទឹកតែនឹងគួប ផ្សំទៅជាប្រូតេអ៊ីនក្នុងសាច់ពពែ បង្កើតជាសារជាតិ tannalbin ងាយបណ្តាលឱ្យទល់លាមក គ្រោះថ្នាក់បង្កជំងឺមហារីក។
៩.ទឹកឃ្មុំ និងតៅហ៊ូ
ក្នុងតៅហ៊ូច្រើនតែមានម្នាងសិលា ហើយក្នុងទឹកឃ្មុំគឺមានស្ករ ។ សមាសធាតុទាំងពីរនេះជួបគ្នា នឹងបង្កើតបាតុភូតកំណកដុំរឹងតូចៗក្នុងក្រពះ ធ្វើឱ្យអ្នកទទួលទានពិបាកដក ដង្ហើម រួចវង្វេងវង្វាន់ ។ ពិសេសប្រសិនជនរងគ្រោះមានជំងឺសរសៃឈាមបេះដូង នោះកាន់តែបាត់បង់ជីវិតលឿនជាង ៕s
Tags:
$1,$2,$5 or $10, Your donation will goes to help keep Cambodia website alive.
FOR ADVERTISING AT CAMBODIA CALL US: 0488899997 Skysa Website Social Bar
The top 10 sties in Australia: 1.Google Australia 2.Facebook, More top sites,...
Top 15 sites in Cambodia: 1Google 2.Wikipedia 3.Everyday More top sites,...
Khmer Domain name registration, hosting,... Khmer Music Cambodia Guide All Resource Centre Free Download ebooks and more,.. Click here for more,...
© 2012 Created by www.Cambodia.com.au.